​TOP NEWS: ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១២០នាក់ ហើយពុំមានករណីអ្នកឆ្លងថ្មីទេ

​TOP NEWS: ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១២០នាក់ ហើយពុំមានករណីអ្នកឆ្លងថ្មីទេ (ភ្នំពេញ)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីម្នាក់ទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១២០នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ អ្នកដែលជាសះស្បើយជា បុរសជនជាតិខ្មែរ អាយុ ៥៨ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយ នៅក្រុងព្រះសីហនុ (ជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយក្រុមអ្នកទេសចរបារាំង មានវីរុសកូវីដ-១៩ នៅក្រុងព្រះសីហនុ និង ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចផ្ទាល់ជាមួយ ភ្ញៀវទេសចរបារាំងទាំងអស់នោះ) ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី បន្ទប់ព្យាបាលក្នុងសណ្ឋាគារមួយ នៅក្រុងព្រះសីហនុ៕

Read More

រកឯណាបានស្អាតហើយចិត្តល្អទៀត! ថៅកែមាសពេជ្រអ្នកនាង ទ្រី ដាណាផ្តល់ម៉ាសវិជ្ចសាស្ត្រចែកជូនប្រជាពលរដ្ឋ ចំនួនរហូតដល់ទៅ

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ អ្នកនាង គឺជាថៅកែហាង លក់មាស ពេជ្រ និងគឺជាបុគ្គលចិត្ដសប្បុរសធម៌មួយរូប នៅក្នុងសង្គម ដែលជារឿយៗយើងតែងតែឃើញចិត្តសណ្តោសមេត្តារបស់អ្នកនាង ក្នុងការជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរ។ដោយឡែក កាលពីរសៀលថ្ងៃមិញនេះ ទី០៤ ខែមេសា ឆ្នាំ២០២០ អ្នកនាង ទ្រី ដាណា បានសរសេរប្រាប់ឱ្យដឹងថា៖ «លោកជំទាវមីង ឃួន សុដារី តេមកសួរថា ម៉េចក្មួយឯងឱ្យច្រើនម៉េស ដល់ ២ម៉ឺនម៉ាស ឥឡូវយក ១ម៉ឺនម៉ាសវិញទៅ មីងថារកតិចតួចចែកគេហ្នឹង។ ខ្ញុំថាអ្នកមីង ទុកចែកឱ្យគេទៅ កន្លែងណាគេត្រូវការ ឬមានអ្នកក្រខ្សត់គ្មានលទ្ធភាពទិញ អ្នកមីងចែកឱ្យគេប្រើតាមនោះទៅ ព្រោះអ្នកមីងដឹងច្រើនជាងខ្ញុំ។ អ្នកមីងអើយ ខ្ញុំមិនមែនអ្នកមានអីណាស់ណាទេ តែចង់ចែករំលែកចង់ជួយ។អ្នកមីងលាន់មាត់ថា កាលមុនឃើញតែតាម Facebook ល្បីតែគេថា ឥឡូវបានដឹងច្បាស់មែន។ អរគុណណាស់ អ្នកមីងស្រលាញ់រាប់អាន ហើយអ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំនឹងប្រឹងធ្វើបន្តទៀត អរគុណអ្នកមីងជំទាវដ៏ខ្ពង់ខ្ពស់ដែលលើកទឹកចិត្ត»។ប្រភព ៖ ហ្វេសប៊ុក

Read More

ទឹកចិត្តល្អខ្លាំងណាស់! សណ្ឋាគាររបស់ Cristiano Ronaldo ដែលមានឈ្មោះថា PESTANA CR7 HOTEL នឹងក្លាយជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺដែលមាន ផ្ទុ ក វី រុ ស កូ វី ឌ ១៩ ហើយថ្លៃចំណាយលើការព្យាបាលទាំងអស់ Ronaldo ជាអ្នករាប់រង

គ្រីស្ទៀណូ រ៉ូណាល់ដូ ដូស សាន់តូស អាវ៉េរ៉ូ (Cristiano Ronaldo dos Santos Aveiro) ដែលត្រូវបានគេស្គាល់ជាទូទៅ Cr7 ដែលរូបគាត់បានកើតនៅថ្ងៃទី៥ ខែ មករា ឆ្នាំ ១៩៨៥ នៅក្នុងទីក្រុង Funchal, Madeira ប្រទេសព័រទុយហ្គាល់។ Cristiano Ronaldo គឺជាកីឡាករ បាល់ទាត់ម្នាក់ ដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក។ រូបគាត់ធ្លាប់បានលេង ឲ្យ ក្លឹបចំនួន៤មានដូចជា៖ Sporting Manchester United របស់ប្រទេសអង់គ្លេស Real Madrid របស់ប្រទេសអេស្ប៉ាញ ហើយសព្វថ្ងៃនេះ កំពុងលេងអោយក្លឹបសេះបង្កង Juventus របស់ប្រទេស អុីតាលី ហើយរូបគាត់ក៏ជាប្រធានក្រុមរបស់ ជម្រើសជាតិ ព័រទុយហ្កាល់ផងដែរ។ ដោយឡែក នាព្រឹកនេះដែរ ទី១៥ ខែមីនា ឆ្នាំ២០២០ ក្រោយពី វី រុ ស កូ វី ឌ -១៩ បានរីករាលដាល ឆ្ល ង នៅប្រទេសព័រទុយហ្គាល់ ដែលជាប្រទេសកំណើតរបស់ខ្លួនរួចមក កំពូលកីឡាករបាល់ទាត់រូបនេះ បានសម្រេចចិត្ដផ្ដល់សណ្ឋាគារដ៏ល្បីឈ្មោះរបស់ខ្លួន ទុកធ្វើជាកន្លែងសម្រាប់ព្យាបាល អ្នកជំងឺដែលបានឆ្ល ង វី រុ ស កូ វី ឌ-១៩។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Sport/កីឡា News បានសរសេរប្រាប់ឱ្យដឹងថា៖”សណ្ឋាគាររបស់ Cristiano Ronaldo ដែលមានឈ្មោះថា PESTANA CR7 HOTEL នឹងក្លាយជាមន្ទីរពេទ្យចាប់ពីសប្តាហ៍ក្រោយតទៅ សម្រាប់ព្យាបាលអ្នកជំងឺដែលមាន ផ្ទុ ក វី…

Read More

ចំ ទិវាអន្តរជាតិនារី ៨ មីនា ឧកញ៉ា​ ហ៊ួត​ ជា បាននាំយកអំណោយយ៉ាងច្រើនទៅជូនបេន ដល់ផ្ទះ នៅភ្នំត្នោត ឃើញហើយរំភើបជំនួស

ពលរដ្ឋខ្មែរមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក បេន បានរស់នៅ​ក្នុងប្រទេស​កម្ពុ​ជាជាង​២៥​ឆ្នាំ​ហើយ ជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។ ព្រោះតែស្រឡាញ់ព្រៃឈើ និងសត្វព្រៃ នៅប្រទេសកម្ពុជា យើង ខ្លាំងពេក លោកបានប្រាប់តាមរយៈលោក លោក តាន់ គីមសួរ​ ថា៖ “គាត់មិនអាចបោះបង់ បានទេ គាត់សុំផ្ញើឆ្អឹងនៅស្រុកខ្មែរហើយ”។ ដោយសារមើលឃើញការលះបង់ដ៏ធំធេងនេះហើយ គេក៏បានឃើញសប្បុរជននានា មានការចាប់អារម្មណ៍ និងកោតសរសើរនូវទឹកចិត្តមួយនេះយ៉ាងខ្លាំង។ ក្នុងនោះផងដែរ នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២០ នេះ គេបានឃើញ ឧកញ៉ា ហ៊ួត ជា បានយកអំណោយទៅជូនលោកបេន ដល់ផ្ទះ។ ឧកញ៉ា បានបញ្ជាក់បន្ថែមថា៖ “នៅថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០២០​ នេះលោក ឧកញ៉ា​ ហ៊ួត​ ជា​ បានដឹកនាំក្រុមការងារ នាំយកអំណោយ ដែលបានពីការចូលរួមរបស់បងប្អូនសប្បុរសធម៌យកមកជូនលោក​ Ben នៅភ្នំត្នោត។”៕

Read More

អាសូរខ្លាំងណាស់! ក្មេងស្រីម្នាក់នេះ មកពីរៀនវិញ បានត្រឹមតក់ស្លុត ព្រោះភ្លើងឆេះផ្ទះគាត់អស់បាត់ទៅហើយ

ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រី នៅកាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយបានបង្ហោះសារនិងរូបភាពផ្ទះដែលត្រូវភ្លើងឆេះ ខ្ទេចអស់តែម្តង បន្ទាប់ពីបានឃើញរូបភាពនេះបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងនៅអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ។ យ៉ាងណាមិញបើយោងទៅតាមព័ត៍មានបឋមនៃគណនី មួយបានលើកឡើងថា ផ្ទះរបស់ក្មេងស្រីដែលជាជនរងគ្រោះ ត្រូវភ្លើងឆាបឆេះទាំងអស់សរុបពីរល្វែង និងទ្រព្យសម្បត្តិផ្សេងៗទៀត ធ្វើឲ្យប្អូនស្រីម្ចាស់ផ្ទះអួលដើមកនិយាយមិនចេញបានត្រឹមតែសោកស្តាយយ៉ាងខ្លាំង ។ ជាមួយគ្នានេះដែរក្រោយកើតហេតុ ជាសំណាងល្អដែរ ដែលអ្នកទាំងអស់គ្នាសុទ្ធតែមានសុវត្ថិភាព ដោយគ្មាននរណាម្នាក់ រងនូវគ្រោះថ្នាក់ដែរ នៅក្នុងហេតុការណ័នេះឡើយ ។ តាមរយៈដំណឹង និងទុក្ខសោកមួយនេះ បានធ្វើឲ្យមហាជនជាច្រើន ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ស្របពេលដែលគ្រួសារជាច្រើនត្រូវបានបាត់បង់ទ្រព្យសម្បត្តិដោយសារភ្លើងឆេះ៕

Read More

តើលោកអភិបាលស្រុកធ្វើចឹងសមទេ! លោកតាំង គឹមសួរ ហួសចិត្តនិងអភិបាលស្រុកសង្គមថ្មី មិនគិតរកវិធីពន្លត់ភ្លើងឆេះតែបែរជាទៅខឹងសំបា និងលោកបេនទៅវិញ

យោងទៅតាមហ្វេសប៊ុកផេករបស់លោក តាំង គឹមសួរ បានបង្ហោះនៅលើបណ្តាញសង្គមថា: អរគុណលោកអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជុំ ពុយដែលមិនត្រឹមតែមិនខិតខំជំរុញចាត់វិធានការភ្លាមៗដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះស្ពានយ៉ាងសន្ធោរសន្ធៅ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេនឬមិនមែនជាស្ពានរបស់បេនទៅវិញ សម្តីលោកហាក់ដូចជាមិនពេញចិត្តចំពោះវត្តមានរបស់លោកបេនទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោជន៍របស់លោកមែនទេលោកអភិបាលស្រុក? បើគិតថានេះជារឿងមិនពិត លោកអាចប្តឹងខ្ញុំទៅតាមផ្លូវច្បាប់បាន ខ្ញុំមានទាំងសំឡេងរបស់លោក។ ជនបរទេសមិនខ្លាចប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជិវិតផង រឿងអីខ្ញុំត្រូវខ្លាចប្រឈមមុខនឹងផ្លូវច្បាប់ជាមួយលោកឯង។

Read More

ប៉ុន្មានម៉ាត់នេះមានអត្ថន័យខ្លាំងណាស់! ពាក្យប៉ុន្មានម៉ាត់របស់ ព្រាប សុវត្ថិ ពិតជាមានន័យ “ការតស៊ូព្យាយាម ភាពស្មោះត្រង់ នាំមកនូវភាពជោគជ័យ ដោយស្នាមញញឹម”

អ្នកគាំទ្រ ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិនោះ ដែលមានកូនប្រុសសង្ហា៣រូប គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ។ ក្រៅពីវិស័យសិល្បៈ គេក៏សង្កេតឃើញថា ក្រុមគ្រួសារមួយនេះ មានសុភមង្គលខ្លាំង ដោយឃើញពួកគាត់តែងតែ ធ្វើដំណើរជុំគ្នាជាញឹកញាប់។ ចំណែកម្សិលមិញនេះ គេប្រទះឃើញលោក ព្រាប សុវត្ថិ, ភរិយា និងកូនប្រុសទាំង៣នាក់ នាំគ្នាចូលរួមកម្មវិធីសម្ពោធអគារហង្សមាសគ្រុប និង ស្ទូឌីយូ៉ភ្លោះ ហើយក៏បានថតរូបភាពដ៏ស្រស់ស្អាតមួយសន្លឹកជាមួយ អគ្គនាយកក្រុមហ៊ុនហង្សមាស គឺលោក អ៊ឹង ឆៃងួន និងលោកជំទាវ ព្រមទាំងបានភ្ជាប់សារដ៏មានន័យមួយថា “ការតស៊ូព្យាយាម ភាពស្មោះត្រង់ នាំមកនូវភាពជោគជ័យដោយស្នាមញញឹម”៕

Read More

ពេលនេះ ថៅកែហាងពេជ្រ បានជួប ម្តាយ និងក្មេងប្រុសដែលត្រូវឆ្កែខំា នេះហើយ លោកស្រីសម្តែងក្តីអាណិតខ្លោចចិត្ត ព្រមទាំងឧបត្ថម្ភនូវថវិកាចំនួន…(មានវីដេអូ)

កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយ ដោយ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បានប្រកាសស្វែងរក ម្តាយក្មេងម្នាក់ដែលត្រូវឆ្កែខាំ ព្រោះតែក្តីអាណិតក្មេងម្នាក់នេះខ្លោចចិត្ត។ ស្រាប់តែមកដល់ថ្ងៃនេះ លោកស្រី បានជួបម្តាយ និងក្មេងប្រុសដែលត្រូវឆ្កែខំា នេះហើយ ។ ក្នុងនោះលោកស្រី​ ក៏បានបង្ហាញអារម្មណ៍រំជួលចិត្តជាខ្លាំង ព្រមទាំងភ្ជាប់សារខ្លីមួយថា៖ “ថ្ងៃនេះនាងខ្ញុំបានជួបជាមួយម្តាយ និងកូនដែលត្រូវឆ្កែខាំនោះហើយ​ ពិតជាគួរអោយអាណិតណាស់ 086482696 នេះលេខរបស់ម្តាយក្មេង”។ ក្នុងនោះលោកស្រី ក៏បានឧបត្ថម្ភថវិកាចំនួន២លានរៀលផងដែរ ជូនម្តាយក្មេងដ៏គួរឲ្យអាណិតរូបនេះ ដើម្បីទុកប្រើប្រាស់ ក្នុងករណីចំាបាច់ណាមួយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Read More

ទប់ទឹកភ្នែកមិនជាប់ទេ! មច្ចុរាជលើដងវិថីអើយ តើអ្នកដឹងទេថា ព្រោះតែអ្នកបើកបំពាន ព្រោះតែអ្នកធ្វេសប្រហែស អ្នកបានបំផ្លាញក្តីសង្ឃឹមចុងក្រោយរបស់ឪពុកម្តាយក្រខ្សត់នេះឲ្យរស់ពិបាកជាង ស្លា ប់ ព្រោះតែបាត់បង់កូនស្រីដែលជាបេះដូងថ្លើមប្រមាត់របស់ពួកគាត់..

ម្សិលមិញនេះ នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Mak Reachy បានបង្ហោះសារដ៏សែនរំជួលចិត្តមួយ រៀបរាប់ទាំងទឺកភ្នែក ពីក្មេងស្រីម្នាក់ ស្លាប់ទាំងវ័យក្មេង ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ម្ចាស់ហ្វេសប៊ុករូបនេះបានបន្តថា៖ “ក្មេងស្រីម្នាក់ដែលបានកើតក្នុងគ្រួសារខ្សត់ខ្សោយ ម្តាយជាអ្នកលក់ដូរតិចតួចនៅផ្សារ ឯឪពុកវិញស្រវឹងស្រារាល់ថ្ងៃ ប៉ុន្តែទោះយ៉ាងណាពួកគាត់បានតស៊ូអោយកូនស្រីរៀនដល់ចប់!! ក្មេងស្រីម្នាក់នេះធំធាត់ដោយគ្មានលុយចាយ គ្មានសម្ភារៈនិយមដូចកូនគេ ហើយនាងអាចផ្លាស់ប្ដូរឪពុកអោយឈប់ស្រវឹងស្រាបានដោយបេះដូង។ នាងបានផ្តល់ក្តីសង្ឃឹមនិងក្តីស្រលាញ់យ៉ាងធំធេងដល់ឪពុកម្តាយនិងសង្គម។ ទើបតែអាយុ22ឆ្នាំនាងក្លាយជាអ្នកគ្រូបង្រៀន អាចចែករំលែកចំណេះដឹង និងអាចអប់រំក្មេងជំនាន់ក្រោយអោយប្រកបដោយគុណធម៌ ថែមទាំងឆ្លៀតធ្វើការយកលុយផ្ញើឪពុកម្តាយ។ រៀនជាប់ជាសិស្សពូកែ អាចប្រលងជាប់អាហារូបករណ៍ ធ្លាប់ទទួលសញ្ញាបត្រនៅប្រទេសជប៉ុន នាងពិតជាអស្ចារ្យណាស់ ប៉ុន្តែ….. មច្ចុរាជលើដងវិថីអើយ តើអ្នកដឹងទេថា ព្រោះតែអ្នកបើកបំពាន ព្រោះតែអ្នកធ្វេសប្រហែស អ្នកបានបំផ្លាញក្តីសង្ឃឹមចុងក្រោយរបស់ឪពុកម្ដាយក្រខ្សត់នេះអោយរស់ពិបាកជាងស្លាប់ ព្រោះតែបាត់បង់កូនស្រីដែលជាបេះដូងថ្លើមប្រមាត់របស់ពួកគាត់។ តើអ្នកអាចសងអ្វីខ្លះ?សងក្តីសង្ឃឹម?សងការឈឺចាប់?សងក្តីស្រលាញ់?រឺអាងសងលុយ??? គាត់ក្រមែន តែក្តីសុខគាត់ទាំងពីរមិនមែនលុយកាក់ រឺមាសប្រាក់ពីកូនទេ គឺជាក្តីសុខដែលបានឃើញគ្រាប់ពេជ្រមួយគ្រាប់នេះជាប្រយោជន៍ដល់សង្គមជាតិ តែអ្នកបែរជាមកប្រល័យជីវិតកូនស្រីគាត់យ៉ាងសាហាវឃោរឃៅបែបនេះ។ សូមប្អូនស្រីទៅកាន់កន្លែងស្ងប់សុខ បើមានជាតិក្រោយសូមអោយបានខ្ពង់ខ្ពស់ អាយុយឺនយូរ ជាក្តីស្រលាញ់ចំពោះមនុស្សគ្រប់គ្នាលើសជាតិនេះទៀតកុំបីខាន។ អ្នកបើកបរទាំងឡាយ ចូរអ្នកយកការឈឺចាប់គ្រួសារគេដាក់ក្នុងចិត្តអ្នកហើយបើកបរដោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ជាងនេះ”៕

Read More

លោកឧកញ៉ា ឌួង ឆាយ សុំយោបល់ពីបងប្អូន តើគួរធ្វើយ៉ាងមិចទៅលើជន ប ង្ក ដែលបានបើកឡាន បុ ក រថយន្តរបស់លោកឧកញ៉ា

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ​វេលា​ម៉ោង​ប្រមាណ​ជា​១និង​៣០នាទី​ ឈានចូល​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកេីតឡេីង​រវាងរថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ ពណ៏ស ជារបស់លោកឧកញ៉ា ឌួង ឆាយ​ ប៉ះជាមួយ​​រថយន្ត​ម៉ាក​ កាម៉ារី​ ហាយ​ប្រ៊ីតមួយ​គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AY 1549​ នៅ​​ចំណុច​ផ្លូវ​មុន្នីវង្ស​ កែង​ផ្លូវ​កម្ពុជា​ក្រោម​ ស្ថិតក្នុង​សង្កាត់​មនោរម្យ​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។ បេីតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ ​​រថយន្ត​ម៉ាក​ កាម៉ារី​ ហាយ​ប្រ៊ីត​នេះមានគ្នា៤នាក់​បេីកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ដំណើរ​ពីលិច​ទៅកេីត​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​រហូត​មកដល់​ចំណុច​ផ្លូវ​បែកជាបួនក៏ទៅប៉ះជា​មួយ​រថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ​ របស់លោកឧកញ៉ា ឌួង ឆាយ​ ខណៈដែល​កំពុង​ធ្វើ​ដំណើរ​ពីទិសខាងជេីង​មក​ទិសខាងត្បូង​តាម​បណ្ដោយ​ផ្លូវ​មុនីវង្ស​។ ជុំវិញ​ករណី​ខាងលើ​​ រហូត​មក​ដល់​ថ្ងៃ​ទី១៧​ កុម្ភៈ​ នេះ​ នៅមិនទាន់ដោះស្រាយ​បញ្ចប់នៅឡេីយនោះទេ​ ខណៈដែល​នៅថ្ងៃ​កេីត​ហេតុ​ ភាគី​ខាង​រថយន្ត​កាម៉ារី​ ហាយ​ប្រ៊ីត​ បាន​ទទួល​យកកំហុស​ និងបាន​លុត​ជង្គង់​សំពះ​សុំទោស​ដល់លោក​ឧកញ៉ា​ ឌួង​ ឆាយ​ មេត្តា​អធ្យាស្រ័យ​ និង​អត់​ឱន​ចំពោះ​កំហុស​របស់​ខ្លួន​។

Read More